ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មិន​មានហេតុ​ទាស់​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មិន​មានហេតុ​ទាស់​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មិន​មានហេតុ​ទាស់​ ​តែ​មាន​ឧបចារ​ ​ជា​អនាបត្តិ​ ​(​មិន​ត្រូវអាបត្តិ​ឡើយ​)​។​
 ​[​២១០​]​ ​ភិក្ខុ​ធ្វើ​កុដិ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​ហួសប្រមាណ​ ​មិន​មានហេតុ​ទាស់​ ​និង​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​ហួសប្រមាណ​ ​តែ​មិន​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​ត្រូវ​ប្រមាណ​ ​តែ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636779975639137039
ទៅកាន់ទំព័រ៖