ព្រះត្រៃបិដក ភាគ ០២
ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ តែមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ តែឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
[២១១] ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និង អាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ ឥតមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ តែឥតមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។
ID: 636779975962575539
ទៅកាន់ទំព័រ៖