ព្រះត្រៃបិដក ភាគ ០២

 [​២១២​]​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​ប្រមាណ​ ​តែ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​ប្រមាណ​ ​តែ​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​ប្រមាណ​ ​ឥតមាន​ហេតុ​ទាស់​ ​តែ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​ប្រមាណ​ ​ឥតមាន​ហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ជា​អនាបត្តិ​។​
 ​[​២១៣​]​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​នោះ​ ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​នោះ​ ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636779976400180568
ទៅកាន់ទំព័រ៖