ព្រះត្រៃបិដក ភាគ ០២
ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ
ID: 636779976747670443
ទៅកាន់ទំព័រ៖