ព្រះត្រៃបិដក ភាគ ០២

មិន​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​មិន​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យ​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​ដូច្នេះ​ឡើយ​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​នោះ​ ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​មានហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ជា​អនាបត្តិ​។​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យ​ថា​ ​កុដិ​នោះ​ត្រូវ​ប្រកបដោយ​ប្រមាណ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​ដូច្នេះ​ឡើយ​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​នោះ​ ​ដែល​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​មានហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636779977475722086
ទៅកាន់ទំព័រ៖