ព្រះត្រៃបិដក ភាគ ០២
មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង មិនមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។
[២១៥] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដែលមិនមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ដើម្បីអាត្មាអញ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើទៅក្តី
ID: 636779978163641432
ទៅកាន់ទំព័រ៖