ព្រះត្រៃបិដក ភាគ ០២
ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា
ID: 636779978930145274
ទៅកាន់ទំព័រ៖