ព្រះត្រៃបិដក ភាគ ០២
ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់ផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ
ID: 636779979196640517
ទៅកាន់ទំព័រ៖