ព្រះត្រៃបិដក ភាគ ០២
ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ មានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ តែឥតមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិមានទីឧបចារ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។
[២១៦] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ធំហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ធំហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។
ID: 636779979519428979
ទៅកាន់ទំព័រ៖