ព្រះត្រៃបិដក ភាគ ០២
គួរប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង។បេ។ គួរប្រកបដោយប្រមាណផង គួរមានទីឧបចារផង។បេ។ គួរប្រកបដោយប្រមាណ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិឲ្យអាត្មាអញ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិឥតមានហេតុទាស់។បេ។ មានទីឧបចារ។បេ។ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។
ID: 636779979787434308
ទៅកាន់ទំព័រ៖