ព្រះត្រៃបិដក ភាគ ០២
ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ ឥតមានហេតុទាស់ផង។បេ។ មានទីឧបចារ។បេ។ ជាអនាបត្តិ។
[២១៧] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ ភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។
ID: 636779980341856019
ទៅកាន់ទំព័រ៖