ព្រះត្រៃបិដក ភាគ ០២
ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
ID: 636779980606051130
ទៅកាន់ទំព័រ៖