ព្រះត្រៃបិដក ភាគ ០២
ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ៤។បេ។ មានហេតុទាស់ តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
ID: 636779980898647866
ទៅកាន់ទំព័រ៖