ព្រះត្រៃបិដក ភាគ ០២

 ​[​២១៩​]​ ​ភិក្ខុ​ធ្វើ​កុដិ​មិនទាន់​ស្រេច​ដោយខ្លួនឯង​ ​ហើយ​ធ្វើ​បង្ហើយ​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​មិនទាន់​ស្រេច​ដោយខ្លួនឯង​ ​ហើយ​ឲ្យ​ភិក្ខុ​ដទៃ​ធ្វើ​បង្ហើយ​ ​(​ភិក្ខុ​អ្នកប្រើ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ពួក​ភិក្ខុ​ដទៃ​ធ្វើ​កុដិ​ ​(​ឲ្យ​ភិក្ខុ​រូប​ណា​)​ ​មិនទាន់​ស្រេច​ ​ហើយ​ភិក្ខុ​ ​(​រូប​នោះ​)​ ​ធ្វើ​បង្ហើយ​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ពួក​ភិក្ខុ​ដទៃ​ធ្វើ​កុដិ​ ​(​ឲ្យ​ភិក្ខុ​រូប​ណា​)​ ​មិនទាន់​ស្រេច​ ​ហើយ​ភិក្ខុ​ ​(​រូប​នោះ​)​ ​ឲ្យ​ពួក​ភិក្ខុ​ដទៃ​ធ្វើ​បង្ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
​[​២២០​]​ ​ដំណើរ​ដែល​មិន​ត្រូវអាបត្តិ​នោះ​ ​គឺ​ភិក្ខុ​ធ្វើ​លេណ​(​១​)​ ​គុហា​(​២​)​ ​កុដិ​ស្មៅ​ ​និង​កុដិ​សម្រាប់​ភិក្ខុ​ដទៃ​ ​(​មាន​ឧបជ្ឈាយ៍​ជាដើម​)​ ​និង​ទី​សេនាសន​ទាំងពួង​ ​(​មាន​រោង​ឧបោសថ​ជាដើម​)​ ​វៀរលែងតែ​ធ្វើ​កុដិ​សម្រាប់​នៅ​របស់​ខ្លួន​ ​(​ម្យ៉ាងទៀត​)​ ​ដំណើរ​ដែល​មិន​ត្រូវអាបត្តិ​នោះ​ ​គឺ​ភិក្ខុ​ឆ្កួត​ ​និង​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សង្ឃាទិសេស​ទី៦​ ​ចប់​។​


​(​១​)​ ​ទីសម្រាប់​ជ្រក​ ​ល្មម​នៅ​បាន​ ​។​ ​(​២​)​ ​ទី​បិទបាំង​ ​ល្មម​នៅ​បាន​។​ ​ពាក្យ​ថា​ ​លេណ​ ​និង​គុហា​ ​ទាំងពីរ​នេះ​ ​ជា​វេវចន​ ​គឺ​ពាក្យ​និយាយ​ផ្លាស់​ប្តូរ​គ្នា​បាន​។​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636779983147936518
ទៅកាន់ទំព័រ៖