ព្រះត្រៃបិដក ភាគ ០២
សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមការត្រួតមើលទីសម្រាប់ធ្វើវិហារនឹងសង្ឃ។ ព្រះសង្ឃសន្មតនូវភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ។ ការសន្មតិនូវភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង ភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មតហើយ ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ។ (ការសន្មតិ ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ) គួរដល់សង្ឃ ព្រោះហេតុនោះបានជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុកនូវដំណើរនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។
[២២៤] ភិក្ខុទាំងឡាយដែលសង្ឃបានសន្មតហើយនោះ ត្រូវទៅក្នុងទីនោះ ហើយត្រួតមើលទីដីសម្រាប់សង់វិហារ។ ភិក្ខុទាំងនោះត្រូវដឹងទីដែលមានសេចក្តីរង្កៀស និងទីដែលមិនមានសេចក្តីរង្កៀស ទីមានឧបចារ ទីមិនមានឧបចារ។ បើទីមានសេចក្តីរង្កៀស មិនមានឧបចារ គប្បីប្រាប់ថា លោកកុំធ្វើក្នុងទីនេះ។ បើទីមិនមានសេចក្តីរង្កៀស មានឧបចារ គប្បីប្រាប់
ID: 636779988629740059
ទៅកាន់ទំព័រ៖