ព្រះត្រៃបិដក ភាគ ០២
ដល់សង្ឃថា ទីមិនមានសេចក្តីរង្កៀស មានឧបចារ។ ភិក្ខុអ្នកធ្វើវិហារនោះ គប្បីចូលទៅរកសង្ឃ ហើយធ្វើនូវចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងនៃភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី ពោលយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាមានសេចក្តីប្រាថ្នាធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណានោះ សូមសង្ឃសំដែងទីសម្រាប់សង់វិហារឲ្យ។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ ភិក្ខុអ្នកឈ្លាសប្រតិពល ត្រូវឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមឲ្យសង្ឃសំដែងទីសម្រាប់សង់វិហារឲ្យ។ បើការសំដែងទីសម្រាប់សង់វិហារមានកាលដ៏គួរដល់សង្ឃហើយ សង្ឃគប្បីសំដែងទីសម្រាប់ធ្វើវិហាររបស់ភិក្ខុឈ្មោះនេះ។ ពាក្យនេះជាពាក្យសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមសង្ឃសំដែងទីសម្រាប់ធ្វើវិហារឲ្យ។ ព្រះសង្ឃសំដែងទីសម្រាប់ធ្វើវិហារដល់ភិក្ខុឈ្មោះនេះ។
ID: 636779988983880315
ទៅកាន់ទំព័រ៖