ព្រះត្រៃបិដក ភាគ ០២

ការដែល​សង្ឃ​សំដែង​ទីសម្រាប់​ធ្វើ​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ទីសម្រាប់​សង់​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សំដែង​ហើយ​។​ ​ការសំដែង​ទីសម្រាប់​សង់​វិហារ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​ព្រះករុណា​ ​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​កិរិយា​ស្ងៀម​យ៉ាងនេះ​។​
 [​២២៥​]​ ​ទី​ដែល​ហៅថា​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​(​នោះ​)​ ​គឺទី​ជា​លំនៅ​នៃ​ពួក​ស្រមោច​ក្រហម​ក្តី​ ​ជា​លំនៅ​នៃ​ពួក​កណ្តៀរ​ក្តី​ ​ជា​លំនៅ​នៃ​ពួក​កណ្តុរ​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ពស់​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ខ្ទួយ​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ក្អែប​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ដំរី​ក្តី​ ​ជា​លំនៅ​នៃ​ពួក​សេះ​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ខ្លាធំ​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ខ្លាដំបង​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ខ្លាឃ្មុំ​ក្តី​ ​ជា​លំនៅ​នៃ​ពួក​ខ្លារខិន​(​១​)​ ​ក្តី​ ​ជា​លំនៅ​របស់​ពួក​សត្វតិរច្ឆាន​ឯណា​នីមួយ​ក្តី​ ​ទីសម្រាប់​ដាំ​បុព្វ​ណ្ណ​(​២​)​ ​ជាតិ​ក្តី​ ​ទីសម្រាប់​ដាំ​អបរ​ណ្ណ​(​៣​)​ ​ជាតិ​ក្តី​ ​កន្លែង​សម្រាប់​សម្លាប់​ចោរ​ក្តី​ ​កន្លែង​សម្រាប់​ផ្ចាល​ទោស​(​៤​)​ ​ក្តី​ ​កន្លែង​ព្រៃស្មសាន​ក្តី​
​(​១​)​ ​តរ​ច្ឆ​ ​ជួន​ប្រែថា​ ​ឆ្កែព្រៃ​ ​។​ ​(​២​)​ ​វត្ថុ​ដែល​ត្រូវ​បរិភោគ​មុន​ ​បាន​ដល់​ស្រូវ​ ​៧យ៉ាង​ ​មាន​ស្រូវសាលី​ជាដើម​ ​ហៅថា​ ​បុព្វ​ណ្ណ​ជាតិ​ ​។​ ​(​៣​)​ ​វត្ថុ​ដែល​ត្រូវ​បរិភោគ​ក្រោយ​ ​បាន​ដល់​ ​សណ្តែក​ ​ល្ង​ ​ជាដើម​ ​ហៅថា​ ​អបរណ្ណជាតិ​ ​។​ ​(​៤​)​ ​គឺទី​ដែលគេ​ចង​វាយ​រ៉ាវ​ ​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636779989687720572
ទៅកាន់ទំព័រ៖