ព្រះត្រៃបិដក ភាគ ០២
កន្លែងឱទ្យានក្តី កន្លែងស្រែស្តេចក្តី កន្លែងរោងដំរីក្តី កន្លែងរោងសេះក្តី កន្លែងសម្រាប់ឃុំឃំាងមនុស្សទោសក្តី កន្លែងរោងសុរាក្តី កន្លែងផ្ទះលក់សាច់ក្តី កន្លែងជាច្រកល្ហកក្តី កន្លែងវាលសម្រាប់លេងក្តី កន្លែងរោងប្រជុំនិយាយក្តី កន្លែងផ្លូវជាទីដើរទៅមកក្តី ទីទាំងប៉ុន្មាននេះ ហៅថាទីប្រកបដោយសេចក្តីរង្កៀស។
[២២៦] ទីដែលហៅថា មិនមានឧបចារ (នោះ) គឺទីដែលរទេះគេទឹមស្រេចហើយ បត់មិនបាន ឬបង្វិលបង្អោងជុំវិញមិនបាន ទីទាំងនេះ ហៅថា ទីមិនមានឧបចារ។
[២២៧] ទីដែលហៅថា មិនមានសេចក្តីរង្កៀស (នោះ) គឺទីដែលមិនមែនជាលំនៅនៃពួកស្រមោចក្រហមក្តី។បេ។ ទីមិនមែនជាផ្លូវដែលគេដើរទៅមកក្តី ទីទាំងនេះ ហៅថាទីមិនមានសេចក្តីរង្កៀស។
[២២៨] ទីដែលហៅថា មានឧបចារ (នោះ) គឺទីដែលរទេះគេទឹមស្រេចហើយ បត់បាន ឬបង្វិលបង្អោងជុំវិញបាន ទីទាំងនេះហៅថា ទីមានឧបចារ។
ID: 636779990210560477
ទៅកាន់ទំព័រ៖