ព្រះត្រៃបិដក ភាគ ០២
ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ (ភិក្ខុអ្នកប្រើនោះ) ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស និងអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មិនមានឧបចារ ត្រូវទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។
ID: 636779991104211591
ទៅកាន់ទំព័រ៖