ព្រះត្រៃបិដក ភាគ ០២
ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣៣] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារមានសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ។ ភិក្ខុនោះ ឮដំណឹងថា បានឮថា វិហារគេធ្វើឲ្យអាត្មាអញ សង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ។ ភិក្ខុនោះ ត្រូវទៅដោយខ្លួនឯងក្តី បញ្ជូនបម្រើឲ្យទៅក្តី ដោយពាក្យថា វិហារនោះ គួរជាវិហារដែលមានសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។ បើភិក្ខុមិនទៅដោយខ្លួនឯងក្តី មិនបញ្ជូនបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃបានសំដែងទីឲ្យផង មិនមានឧបចារផង។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង។
ID: 636779991879215918
ទៅកាន់ទំព័រ៖