ព្រះត្រៃបិដក ភាគ ០២
បើភិក្ខុមិនទៅដោយខ្លួនឯងក្តី មិនបញ្ជូនបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែភិក្ខុនោះបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃបានសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ តែប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ ភិក្ខុនោះ ឮដំណឹងថា បានឮថា គេធ្វើវិហារឲ្យអាត្មាអញ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ ដែលប្រកបដោយសេចក្តីរង្គៀស មិនមានទីឧបចារ។ ភិក្ខុនោះគប្បីទៅដោយខ្លួនឯង ឬប្រើបម្រើឲ្យទៅដោយពាក្យថា វិហារនោះ គួរជាវិហារមិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។បេ។ គួរជាវិហារមិនមានសេចក្តីរង្កៀស។បេ។ គួរជាវិហារមានទីឧបចារ។បេ។ មិនត្រូវអាបត្តិឡើយ។
[២៣៤] ភិក្ខុបង្គាប់ពួកភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនប្រកបដោយសេចក្តីរង្កៀសផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ (ភិក្ខុទាំងឡាយអ្នកធ្វើ) ត្រូវអាបត្តិទុក្កដបី។បេ។ ប្រកបដោយសេចក្តីរង្កៀស
ID: 636779992326761516
ទៅកាន់ទំព័រ៖