ព្រះត្រៃបិដក ភាគ ០២

សង្ឃាទិសេស​ទី៨​


 [​២៣៨​]​ ​សម័យ​នោះ​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ទព្វ​មល្ល​បុត្ត​(​១​)​ ​ដ៏​មាន​អាយុ​ ​មាន​អាយុ​ ​៧ឆ្នាំ​ ​អំពី​កំណើត​ ​បានសម្រេច​ព្រះ​អរហត្តផល​ ​គុណជាត​ឯណា​នីមួយ​ដែល​សាវក​ត្រូវ​ដល់​ ​គុណជាត​ទាំងអស់​ ​(​នោះ​)​ ​ក៏​ព្រះ​ទព្វ​មល្ល​បុត្ត​នោះ​បាន​ដល់​ដោយលំដាប់​ហើយ​ ​កិច្ច​អ្វី​បន្តិចបន្តួច​ ​(​សោឡស​កិច្ច​)​ ​ដែល​ព្រះ​ទព្វ​មល្ល​បុត្ត​នោះ​គប្បី​ធ្វើ​តទៅទៀត​ ​ឬកិច្ច​ដែល​ព្រះ​ទព្វ​មល្ល​បុត្ត​បាន​ធ្វើរួចហើយ​ ​នឹង​ធ្វើ​កិច្ច​នោះ​ឲ្យ​ចំរើន​ឡើង​ទៅទៀត​ក៏​មិន​មាន​ឡើយ​។​
 [​២៣៩​]​ ​លំដាប់នោះ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ទៅកាន់​ទីស្ងាត់​ ​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ ​មានចិត្ត​ត្រិះរិះ​កើតឡើង​យ៉ាងនេះ​ថា​ ​អញ​កើតឡើង​បាន៧ឆ្នាំ​ ​បានសម្រេច​អរហត្តផល​ ​គុណជាត​ឯណា​នីមួយ​ដែល​សាវក​ត្រូវ​ដល់​ ​គុណជាត​ទាំងអស់​ ​(​នោះ​)​ ​ក៏​អញ​បាន​ដល់​ដោយលំដាប់​ហើយ​ ​ម្យ៉ាងទៀត​ ​កិច្ច​អ្វី​នីមួយ​ ​ដែល​អញ​ត្រូវ​ធ្វើ​តទៅទៀត​ ​ឬកិច្ច​ដែល​អញ​បាន​ធ្វើរួចហើយ​ ​នឹង​ធ្វើ​កិច្ច​នោះ​ឲ្យ​ចំរើន​ឡើង​ទៅទៀត​ក៏​មិន​មាន​ឡើយ​ ​(​បើ​ដូច្នោះ​)​ ​អញ​គប្បី​ធ្វើការ​ខ្វល់ខ្វាយ​ ​បម្រើ​ដល់​សង្ឃ​ឬអ្វី​ហ្ន​។​ ​កាលនោះ​ ​
​(​១​)​ ​ព្រះ​ទព្វ​ត្ថេ​រ​ ​ជា​បុត្ត​ស្តេច​មល្ល​ ​ហៅ​ដោយ​រួបរួម​ថា​ ​ទព្វ​មល្ល​បុត្ត​ ​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636779996017032588
ទៅកាន់ទំព័រ៖