ព្រះត្រៃបិដក ភាគ ០២

ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​បាន​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អញ​ត្រូវ​រៀបចំ​សេនាសន​ផង​ ​ត្រូវ​ចាត់ចែង​ចង្ហាន់​ទាំងឡាយ​ផង​ ​ដល់​ព្រះសង្ឃ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ក៏​ចេញ​អំពី​ទី​សម្ងំ​ក្នុង​កម្មដ្ឋាន​នៅពេល​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​ពេលនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​គង់​ក្នុង​ទី​ដ៏​សមគួរ​មួយ​ហើយ​ ​ក៏​ក្រាបទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទៅ​ក្នុង​ទីស្ងាត់​ ​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ក្នុងថ្ងៃនេះ​ ​មានចិត្ត​ត្រិះរិះ​កើតឡើង​យ៉ាងនេះ​ថា​ ​អាត្មាឯង​កើតឡើង​បាន៧ឆ្នាំ​ ​បានសម្រេច​អរហត្តផល​ ​គុណជាត​ឯណា​នីមួយ​ដែល​សាវក​ត្រូវ​ដល់​ ​គុណជាត​ទាំងអស់​ ​(​នោះ​)​ ​ក៏​អាត្មា​បាន​ដល់​ដោយលំដាប់​ហើយ​ ​ម្យ៉ាងទៀត​ ​កិច្ច​អ្វី​នីមួយ​ ​ដែល​អាត្មា​គប្បី​ធ្វើ​តទៅទៀត​ ​ឬកិច្ច​ដែល​អាត្មា​បាន​ធ្វើរួចហើយ​ ​នឹង​ធ្វើ​កិច្ច​នោះ​ឲ្យ​ចំរើន​ឡើង​តទៅទៀត​ក៏​មិន​មាន​ឡើយ​ ​(​បើ​ដូច្នោះ​)​ ​អាត្មា​គប្បី​ធ្វើការ​ខ្វល់ខ្វាយ​ ​បម្រើ​ដល់​សង្ឃ​ឬអ្វី​ហ្ន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ត្រិះរិះ​នេះ​កើតមាន​ដល់​ខ្ញុំ​ព្រះអង្គ​នោះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មា​ត្រូវ​រៀបចំ​សេនាសន​ផង​ ​ត្រូវ​ចាត់ចែង​ចង្ហាន់​ទាំងឡាយ​ផង​ ​ដល់​ព្រះសង្ឃ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចង់​រៀបចំ​សេនាសន​ផង
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636779996330410512
ទៅកាន់ទំព័រ៖