ព្រះត្រៃបិដក ភាគ ០២
ចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃ។ ព្រះបរមគ្រូ ទ្រង់ត្រាស់ថា ម្នាលទព្វ ប្រពៃណាស់ហើយៗ បើដូច្នោះ អ្នកចូររៀបចំសេនាសនៈផង ចូរចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ដោយពាក្យថា ករុណាព្រះអង្គ។
[២៤០] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរសម្មតិទព្វមល្លបុត្ត ឲ្យជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផងចុះ។ ម្នាលភិក្ខុទាំងឡាយ ទព្វភិក្ខុត្រូវសង្ឃសម្មតិយ៉ាងនេះ មុនដំបូង ត្រូវសង្ឃអង្វរទព្វភិក្ខុ លុះអង្វររួចហើយ ត្រូវភិក្ខុមួយរូបដែលឆ្លាសវាងវៃផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ បើការសម្មតិមានកាលដ៏គួរដល់សង្ឃហើយ សូមព្រះសង្ឃសម្មតិទព្វមល្លបុត្តដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ពាក្យនេះជាពាក្យសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ព្រះសង្ឃសម្មតិទព្វមល្លបុត្តដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ការសម្មតិទព្វមល្លបុត្តដ៏មានអាយុ
ID: 636779996752194637
ទៅកាន់ទំព័រ៖