ព្រះត្រៃបិដក ភាគ ០២

ឲ្យ​ជា​អ្នក​រៀបចំ​សេនាសន​ផង​ ​ជា​អ្នកចាត់ចែង​ចង្ហាន់​ផង​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នក​រៀបចំ​សេនាសន​ផង​ ​ជា​អ្នកចាត់ចែង​ចង្ហាន់​ផង​ ​សង្ឃ​បាន​សន្មត​រួចហើយ​។​ ​ការ​សម្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​ព្រះសង្ឃ​ទើប​ស្ងៀម​។​ ​ខ្ញុំ​ព្រះករុណា​ចាំទុក​នូវ​សេចក្តី​ស្ងៀម​របស់​សង្ឃ​នេះ​យ៉ាងនេះ​។​
 ​[​២៤១​]​ ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ដែល​សង្ឃ​បាន​សន្មត​រួចហើយ​ ​ក៏​រៀបចំ​សេនាសន​ក្នុង​ទី​ជាមួយគ្នា​ ​ដើម្បី​ភិក្ខុ​ទាំងឡាយ​ដែល​មានគុណ​ធម៌​ស្មើគ្នា​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​ជា​អ្នករៀន​ព្រះ​សូត្រ​ ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ក៏​រៀបចំ​សេនាសន​ក្នុង​ទី​ជាមួយគ្នា​ ​ដើម្បី​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដោយ​គិតថា​ ​ភិក្ខុ​ទាំងឡាយ​នោះ​នឹង​រួបរួម​គ្នា​ ​ស្វាធ្យាយ​នូវ​ព្រះ​សូត្រ​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​ជា​អ្នក​ទ្រទ្រង់​វិន័យ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក៏​រៀបចំ​សេនាសន​ក្នុង​ទី​ជាមួយគ្នា​ ​សម្រាប់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដោយ​គិតថា​ ​ភិក្ខុ​អ្នក​ទ្រទ្រង់​វិន័យ​ទាំងឡាយ​នោះ​ ​នឹង​វិនិច្ឆ័យ​វិន័យ​ជាមួយគ្នា​ទៅវិញទៅមក​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​ជា​អ្នករៀន​ព្រះអភិធម្ម​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក៏​រៀបចំ​សេនាសន​ក្នុង​ទី​ជាមួយគ្នា​ ​សម្រាប់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដោយ​គិតថា​ ​ភិក្ខុ​អ្នករៀន​ព្រះអភិធម្ម​ ​នឹង​សាកសួរ​ព្រះអភិធម្ម​ទៅវិញទៅមក​ ​ភិក្ខុ​ទាំងឡាយ​ឯណា​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636779997132626396
ទៅកាន់ទំព័រ៖