ព្រះត្រៃបិដក ភាគ ០២
(ខ្លះ) ក៏ក្លែងចង្អុលទៅរកទីឆ្ងាយដោយពាក្យថា ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនលើភ្នំគិជ្ឈកូដ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនជិតជ្រោះសម្រាប់ទម្លាក់ចោរ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនលើកាឡសិលានាខាងភ្នំឥសិគិលិ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងសត្តបណ្ណគុហាខាងភ្នំវេភារ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបញកភ្នំ ឈ្មោះសប្បសោណ្ឌិកក្នុងព្រៃត្រជាក់ (ព្រៃជាំ) ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះគោមដ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះតិន្ទុក ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះកបោត ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងតបោទារាម ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងជីវកម្ពវន ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងព្រៃឈ្មោះមទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ដើម្បីយើងទាំងឡាយចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចូលកាន់តេជោធាតុ
ID: 636779998717467044
ទៅកាន់ទំព័រ៖