ព្រះត្រៃបិដក ភាគ ០២

ក្នុង​ក្រុង​រាជគ្រឹះ​ ​ចង់​ឲ្យ​សប្បិ​ផង​ ​ប្រេង​ផង​ ​សម្ល​ឧត្តរិភង្គ​(​១​)​ ​ផង​ ​ដែលគេ​តាក់តែង​ដើម្បី​ភិក្ខុ​ទាំងឡាយ​ជា​ថេរ​ ​តែ​មនុស្ស​ទាំងឡាយ​នោះ​ ​ឲ្យបាយ​ចុងអង្ករ​ ​មាន​ទឹក​ជ្រក់​ជា​គំរប់​ពីរ​ ​ដែល​ខ្លួន​ប្រារព្ធ​ហើយ​យ៉ាងណា​ជាប្រក្រតី​ ​ដល់​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ឆាន់ចង្ហាន់​រួចហើយ​ ​ក៏​សួរ​ភិក្ខុ​ទាំងឡាយ​ជា​ថេរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្នុង​រោង​ភត្ត​របស់​ពួក​លោក​ ​មាន​អ្វីខ្លះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វត្ថុ​អ្វីខ្លះ​ ​មាន​ក្នុង​រោង​ភត្ត​របស់​លោក​ទាំងឡាយ​។​ ​ព្រះ​ថេរ​ទាំងឡាយ​ពួក​ខ្លះ​ប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​រោង​យើង​មាន​សប្បិ​ ​ក្នុង​រោង​យើង​មាន​ប្រេង​ ​ក្នុង​រោង​យើង​មាន​សម្ល​ឧត្តរិភង្គ​។​ ​ឯ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​និយាយប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​គ្មាន​វត្ថុ​អ្វី​បន្តិចបន្តួច​ទេ​ ​មានតែ​បាយ​ចុងអង្ករ​ ​និង​ទឹក​ជ្រក់​ជា​គំរប់​ពីរ​ ​តាមដំណើរ​ដែលគេ​ប្រារព្ធ​ជាប្រក្រតី​ប៉ុណ្ណោះ​។​
 ​[​២៤៣​]​ ​សម័យ​នោះ​ឯង​ ​មាន​គហបតី​ ​(​ម្នាក់​)​ ​ឈ្មោះ​កល្យាណ​ភត្តិក​(​២​)​ ​តែង​ប្រគេន​និច្ចភត្ត​ ​(​ក្នុង​មួយថ្ងៃ​)​ ​៤សម្រាប់​ ​ដល់​ព្រះសង្ឃ​។​
​(​១​)​ ​ប្រែ​តាម​សព្ទ​ថា​ ​សម្ល​កាច់​បង់​នូវ​រសជាតិ​នៃ​សាច់​ដ៏​ក្រៃលែង​។​ ​ជា​ឈ្មោះ​សម្ល​ម្យ៉ាង​ ​ដែល​អ្នក​មជ្ឈិម​បទេស​ប្រើ​ក្នុង​ជាន់​នោះ​។​ ​(​២​)​ ​គហបតី​នេះ​ ​មាន​ចង្ហាន់​ឧត្តម​ប្រពៃ​ ​ឆ្ងាញ់​ពី​សារ​ណាស់​ ​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636779999696193024
ទៅកាន់ទំព័រ៖