ព្រះត្រៃបិដក ភាគ ០២

ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ភិក្ខុ​គិត​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ ​ពណ៌​ដូច​ទឹកដោះថ្លា​ ​និង​ពណ៌ខៀវ​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ភិក្ខុ​គិត​ ​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ ​ពណ៌​ដូច​ទឹកដោះថ្លា​ ​និង​ពណ៌​ដូច​ទឹកដោះស្រស់​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​

​ពទ្ធ​ចក្ក​មាន​មូល​ពីរ​ ​ចប់​។​


 [​២៥​]​ ​ចក្ក​មាន​មូល៣​ ​មូល៤​ ​មូល៥​ ​មូល៦​ ​មូល៧​ ​មូល៨​ ​មូល៩​ ​បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ផង​ចុះ​។​
​នេះ​ចក្ក​មាន​មូល​គ្រប់​ទាំងអស់​ ​(​ដូច​មាន​សេចក្តី​ខាងក្រោយ​នេះ​)​។​

 [​២៦​]​ ​ភិក្ខុ​គិត​ ​បញ្ចេញ​ទឹក​សុក្ក​ពណ៌ខៀវ​ ​ពណ៌លឿង​ ​ពណ៌ក្រហម​ ​ពណ៌ស​ ​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​ ​ពណ៌​ដូច​ទឹក​ ​ពណ៌​ដូច​ប្រេង​ ​ពណ៌​ដូច​ទឹកដោះស្រស់​ ​ពណ៌​ដូច​ទឹកដោះជូរ​ ​និង​ពណ៌​ដូច​ទឹកដោះថ្លា​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​

​ចក្ក​មាន​មូល​គ្រប់​ទាំងអស់​ ​ចប់​។​

ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636779241919760691
ទៅកាន់ទំព័រ៖