ព្រះត្រៃបិដក ភាគ ០២

ហើយ​ស្ថិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​មេត្តិ​យា​ភិក្ខុនី​ ​លុះ​ស្ថិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​នេះ​មិនមែន​ជា​ការ​បិទបាំង​ ​មិនមែន​ជា​ការ​សមគួរ​សោះ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិស​ណា​ដែល​មិនធ្លាប់​មាន​ភ័យ​ ​មិន​មាន​ចង្រៃ​ ​មិន​មាន​ឧបទ្រព​ ​ទិស​នោះ​ត្រឡប់ជា​ប្រកបដោយ​ភ័យ​ ​ប្រកបដោយ​ចង្រៃ​ ​ប្រកបដោយ​ឧបទ្រព​វិញ​ ​ទីកន្លែង​ណា​ដែល​មិនធ្លាប់​មាន​ខ្យល់​ ​ទីកន្លែង​នោះ​ត្រឡប់ជា​មាន​ខ្យល់​វិញ​ ​ដូចជា​ទឹក​ធ្លាប់​ត្រជាក់​ ​ប្រែជា​ក្តៅ​ ​ឥឡូវ​ព្រះ​ទព្វ​មល្ល​បុត្ត​ជា​ម្ចាស់​ ​លោក​ប្រទូស្ត​នឹង​ខ្ញុំ​ព្រះអង្គ​ហើយ​។​ ​
 [​២៤៥​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​បញ្ជាក់​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ទព្វៈ​ ​អ្នក​រលឹក​ឃើញ​ឬទេ​ ​នាង​ភិក្ខុនី​នេះ​ថា​យ៉ាងណា​ ​អ្នកឯង​បាន​ធ្វើ​យ៉ាងនោះ​មែនឬទេ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ដោយពិត​ហើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មាន​បន្ទូល​សួរ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ជា​គំរប់​ពីរ​ដង​។​បេ​។​ ​ជា​គំរប់​បីដង​ថា​ ​ម្នាល​ទព្វៈ​ ​អ្នក​រលឹក​ឃើញ​ឬ​ ​នាង​ភិក្ខុនី​នេះ​ថា​យ៉ាងណា​ ​អ្នកឯង​បាន​ធ្វើ​យ៉ាងនោះ​មែន​ឬ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636780002190765705
ទៅកាន់ទំព័រ៖