ព្រះត្រៃបិដក ភាគ ០២

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ដោយពិត​ហើយ​។​ ​ព្រះបរមគ្រូ​ត្រាស់​ថា​ ​ម្នាល​ទព្វៈ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មិន​ពោល​បណ្តោះ​បណ្តៃ​យ៉ាងនេះ​ទេ​ ​បើ​អំពើ​ដែល​អ្នក​បាន​ធ្វើ​ហើយ​ ​អ្នក​ចូរ​ប្រាប់​ថា​ ​ខ្ញុំ​ធ្វើ​ហើយ​ ​បើ​អំពើ​ដែល​អ្នក​មិនបាន​ធ្វើ​ទេ​ ​អ្នក​ចូរ​ប្រាប់​ថា​ ​ខ្ញុំ​មិនបាន​ធ្វើ​ទេ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​តាំងពី​ដួច​កើតមក​ ​សូម្បីតែ​យល់សប្តិ​សេព​មេថុនធម្ម​ ​ក៏​មិនដែល​ស្គាល់​សោះ​ឡើយ​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ដល់​ការ​រលឹក​ ​(​នោះ​)​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​មេត្តិ​យា​ភិក្ខុនី​សឹក​ចេញ​ ​ម្យ៉ាងទៀត​ ​អ្នក​ទាំងឡាយ​ចូរ​សាកសួរ​ភិក្ខុ​ទាំងឡាយ​នេះ​មើល​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដូច្នេះហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ចូល​ទៅកាន់​វិហារ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ឲ្យ​មេត្តិ​យា​ភិក្ខុនី​សឹក​ក្នុង​ពេលនោះ​។​ ​ទើប​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ចូរ​លោក​កុំ​ផ្សឹក​មេត្តិ​យា​ភិ​ក្ខុ​នីៗ​នោះ​ ​ឥតមាន​កំហុស​សោះ​ទេ​ ​(​ហេតុ​ដើម​មក​ពី​)​ ​យើង​ខឹង​ ​មិន​សប្បាយចិត្ត​ ​(​យើង​)​ ​ចង់​ឲ្យ​ទព្វ​មល្ល​បុត្ត​ឃ្លាតចាក​សមណភេទ​ ​ទើប​ឲ្យ​មេត្តិ​យា​ភិក្ខុនី​នោះ​ប្រឹងប្រែង​ឡើង​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ហ៊ាន​ចោទ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ដោយ​អាបត្តិ​បារាជិក​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636780002492932988
ទៅកាន់ទំព័រ៖