ព្រះត្រៃបិដក ភាគ ០២
មិនមានមូល
(១) ឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងមែនហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាមេត្តិយភិក្ខុ និងភុម្មជកភិក្ខុចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិកមិនមានមូល (ដូច្នោះ)។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះមេត្តិយភិក្ខុ និងភុម្មជកភិក្ខុក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយចោទទព្វមល្លបុត្ត ដោយអាបត្តិបារាជិកមិនមានមូល ពិតមែនឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ចុះហេតុអ្វីបានជា អ្នកទាំងឡាយចោទទព្វមល្លបុត្តដោយអាបត្តិបារាជិកមិនមានមូល (ដូច្នោះ) ម្នាលមោឃបុរសទាំងឡាយ ហេតុនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ មានសេចក្តីក្រោធប្រទូស្ត មានចិត្តអាក់អន់
(១) មិនបានឃើញ ឬមិនបានឮ ឬក៏ឥតមានរង្គៀសឡើយ ។
ID: 636780002947719000
ទៅកាន់ទំព័រ៖