ព្រះត្រៃបិដក ភាគ ០២

គ្រប់​ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​តែ​ភិក្ខុ​អ្នកចោទ​នោះ​មិនបាន​ឮ​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ខ្ញុំ​បានឮ​ថា​អ្នកឯង​ត្រូវ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្ត​ទេ​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​អ្នកឯង​គ្មាន​ទេ​ ​(​ភិក្ខុ​ចោទ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​តែ​ភិក្ខុ​អ្នកចោទ​នោះ​មិន​មាន​សេចក្តី​រង្កៀស​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ថា​ ​អ្នកឯង​ត្រូវ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ទេ​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​អ្នកឯង​គ្មាន​ទេ​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​
 ​[​២៥១​]​ ​ភិក្ខុ​កាល​ត្រូវអាបត្តិ​បារាជិក​ ​តែ​ភិក្ខុ​អ្នកចោទ​នោះ​មិនឃើញ​ ​បើ​ ​(​ភិក្ខុ​អ្នកចោទ​នោះ​)​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវ​បារាជិក​ហើយ​ ​ខ្ញុំ​បានឃើញ​ហើយ​ផង​ ​បានឮ​ផង​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​កាល​ត្រូវអាបត្តិ​បារាជិក​ ​តែ​ភិក្ខុ​អ្នកចោទ​នោះ​មិនឃើញ​ ​បើ​ ​(​ភិក្ខុ​អ្នកចោទ​នោះ​)​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវ​បារាជិក​ហើយ​ ​ខ្ញុំ​បានឃើញ​ហើយ​ផង​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636780005134424073
ទៅកាន់ទំព័រ៖