ព្រះត្រៃបិដក ភាគ ០២

រង្កៀស​ហើយ​ផង​ ​អ្នកឯង​មិនមែន​ជា​សមណៈ​។​បេ​។​ ​(​ភិក្ខុ​ចោទ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​កាល​ត្រូវអាបត្តិ​បារាជិក​ ​តែ​ភិក្ខុ​អ្នកចោទ​នោះ​មិនឃើញ​ ​បើ​ ​(​ភិក្ខុ​អ្នកចោទ​នោះ​)​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​ឃើញ​ហើយ​ផង​ ​ឮ​ហើយ​ផង​ ​រង្កៀស​ហើយ​ផង​។​បេ​។​ ​(​ភិក្ខុ​ចោទ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​តែ​ភិក្ខុ​អ្នកចោទ​មិនបាន​ឮ​ ​ព្រោះហេតុនោះ​ ​ថាបើ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​យើង​បានឮ​ផង​ ​រង្កៀស​ផង​។​បេ​។​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​តែ​ភិក្ខុ​អ្នកចោទ​នោះ​មិនបាន​ឮ​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​យើង​បានឮ​ផង​ ​បានឃើញ​ផង​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ភិក្ខុ​អ្នកចោទ​នោះ​មិនបាន​ឮ​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ខ្ញុំ​ហើយ​ឮ​ផង​ ​រង្កៀស​ហើយ​ផង​ ​ឃើញ​ហើយ​ផង​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ភិក្ខុ​អ្នកចោទ​នោះ​មិនបាន​រង្កៀស
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636780005451882230
ទៅកាន់ទំព័រ៖