ព្រះត្រៃបិដក ភាគ ០២

ខ្ញុំ​ឮ​ហើយ​ផង​ ​រង្កៀស​ហើយ​ផង​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​(​ភិក្ខុ​អ្នកចោទ​នោះ​)​ ​បានឮ​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​រង្កៀស​ហើយ​។​បេ​។​ ​(​បើ​ភិក្ខុ​អ្នកចោទ​នោះ​)​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​បានឃើញ​ហើយ​។​បេ​។​ ​បើ​ ​(​ភិក្ខុ​អ្នកចោទ​នោះ​)​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​រង្កៀស​ហើយ​ផង​ ​ឃើញ​ហើយ​ផង​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ភិក្ខុ​អ្នកចោទ​នោះ​បាន​រង្កៀស​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​ឃើញ​ហើយ​។​បេ​។​ ​បើ​ ​(​ភិក្ខុ​អ្នកចោទ​នោះ​)​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​ឮ​ហើយ​។​បេ​។​ ​បើ​ ​(​ភិក្ខុ​អ្នកចោទ​នោះ​)​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​ឃើញ​ហើយ​ផង​ ​ខ្ញុំ​ឮ​ហើយ​ផង​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ទេ​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​អ្នកឯង​គ្មាន​ទេ​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636780006216105942
ទៅកាន់ទំព័រ៖