ព្រះត្រៃបិដក ភាគ ០២

 ​[​២៥៣​]​ ​ភិក្ខុ​កាល​ត្រូវអាបត្តិ​បារាជិក​ ​ភិក្ខុ​អ្នកចោទ​នោះ​បានឃើញ​មែន​ ​តែ​មាន​សេចក្តី​សង្ស័យ​នឹង​ភិក្ខុ​ដែល​ខ្លួន​បានឃើញ​ហើយ​ ​(​គឺ​)​ ​កំណត់​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឃើញ​ហើយ​ ​រលឹក​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឃើញ​ហើយ​ ​ភ្លេច​នូវ​ភិក្ខុ​ដែល​ខ្លួន​ឃើញ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​បានឃើញ​ផង​ ​ខ្ញុំ​បានឮ​ផង​។​បេ​។​ ​ខ្ញុំ​បានឃើញ​ផង​ ​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ផង​។​បេ​។​ ​ខ្ញុំ​បានឃើញ​ផង​ ​ខ្ញុំ​បានឮ​ផង​ ​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ផង​។​បេ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ភិក្ខុ​អ្នកចោទ​នោះ​បានឮ​ ​តែ​មាន​សេចក្តី​សង្ស័យ​នឹង​ភិក្ខុ​ដែល​ខ្លួន​បានឮ​ហើយ​ ​(​គឺ​)​ ​កំណត់​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឮ​ហើយ​ ​រលឹក​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឮ​ហើយ​ ​ភ្លេច​នូវ​ភិក្ខុ​ដែល​ខ្លួន​ឮ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ខ្ញុំ​បានឮ​ផង​ ​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ផង​។​បេ​។​ ​ខ្ញុំ​បានឮ​ផង​ ​ខ្ញុំ​បានឃើញ​ផង​។​បេ​។​ ​ខ្ញុំ​បានឮ​ផង​ ​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ផង​ ​ខ្ញុំ​បានឃើញ​ផង​។​បេ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ភិក្ខុ​អ្នកចោទ​នោះ​មាន​សេចក្តី​រង្កៀស​ ​ក៏​មាន​សេចក្តី​សង្ស័យ​នឹង​ភិក្ខុ​ដែល​ខ្លួន​មាន​សេចក្តី​រង្កៀស​ហើយ​ ​កំណត់​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​រង្កៀស​ហើយ​ ​រលឹក​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​រង្កៀស​ហើយ​ ​ភ្លេច​នូវ​ភិក្ខុ​ដែល​ខ្លួន​រង្កៀស​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636780006493791824
ទៅកាន់ទំព័រ៖