ព្រះត្រៃបិដក ភាគ ០២
ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង។បេ។ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឮផង។បេ។ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង ខ្ញុំបានឮផង អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូននៃព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៤] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទ) ប្រើបុគ្គលដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបារាជិកនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុអ្នកចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានឮ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំបានឮថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានរង្កៀស បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
ID: 636780006918696127
ទៅកាន់ទំព័រ៖