ព្រះត្រៃបិដក ភាគ ០២

 [​២៥៥​]​ ​ភិក្ខុ​កាល​ត្រូវអាបត្តិ​បារាជិក​ ​ភិក្ខុ​អ្នកចោទ​មិនឃើញ​ទេ​ ​បើ​ ​(​ភិក្ខុ​អ្នកចោទ​)​ ​ប្រើ​ភិក្ខុ​ដទៃ​ឲ្យ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ខ្ញុំ​បានឃើញ​ហើយ​ ​អ្នកឯង​ខ្ញុំ​បានឮ​ហើយ​។​បេ​។​ ​អ្នកឯង​ខ្ញុំ​បានឃើញ​ហើយ​ ​អ្នកឯង​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ហើយ​។​បេ​។​អ្នកឯង​ខ្ញុំ​បានឃើញ​ហើយ​ ​អ្នកឯង​ខ្ញុំ​បានឮ​ហើយ​ ​អ្នកឯង​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ហើយ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ភិក្ខុ​អ្នកចោទ​នោះ​មិនបាន​ឮ​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ប្រើ​ភិក្ខុ​ដទៃ​ឲ្យ​ចោទ​ថា​ ​អ្នកឯង​ខ្ញុំ​បានឮ​ហើយ​ ​អ្នកឯង​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ហើយ​។​បេ​។​ ​អ្នកឯង​ខ្ញុំ​បានឮ​ហើយ​ ​អ្នកឯង​ខ្ញុំ​បានឃើញ​ហើយ​។​បេ​។​ ​អ្នកឯង​ខ្ញុំ​បានឮ​ហើយ​ ​អ្នកឯង​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ហើយ​ ​អ្នកឯង​ខ្ញុំ​បានឃើញ​ហើយ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ភិក្ខុ​អ្នកចោទ​មិនបាន​រង្កៀស​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ប្រើ​ភិក្ខុ​ដទៃ​ឲ្យ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ហើយ​ ​អ្នកឯង​ខ្ញុំ​បានឃើញ​ហើយ​។​បេ​។​ ​អ្នកឯង​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ហើយ​ ​អ្នកឯង​ខ្ញុំ​បានឮ​ហើយ​។​បេ​។​ ​អ្នកឯង​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ហើយ​ ​អ្នកឯង​ខ្ញុំ​បានឃើញ​ហើយ​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636780007248544994
ទៅកាន់ទំព័រ៖