ព្រះត្រៃបិដក ភាគ ០២
អ្នកឯងខ្ញុំបានឮហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៦] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញហើយ បើ(ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបារាជិកនោះថា អ្នកឯងខ្ញុំបានឮហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ (ភិក្ខុអ្នកចោទ) បានឮហើយ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។ បើ(ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ។បេ។ បើ(ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមានសេចក្តីរង្កៀស បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំបានឃើញហើយថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។
ID: 636780007794546223
ទៅកាន់ទំព័រ៖