ព្រះត្រៃបិដក ភាគ ០២

បើ​ភិក្ខុ​អ្នកចោទ​ ​ប្រើ​ភិក្ខុ​ដទៃ​ឲ្យ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ខ្ញុំ​ឃើញ​ហើយ​ ​អ្នកឯង​ខ្ញុំ​ឮ​ហើយ​។​បេ​។​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ប្រើ​ភិក្ខុ​ដទៃ​ឲ្យ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ខ្ញុំ​ឃើញ​ហើយ​ ​អ្នកឯង​ខ្ញុំ​ឮ​ហើយ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​បេ​។​ ​(​ភិក្ខុ​ចោទ​គេ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​
 [​២៥៧​]​ ​ភិក្ខុ​កាល​ត្រូវអាបត្តិ​បារាជិក​ ​ភិក្ខុ​អ្នកចោទ​នោះ​ក៏​ឃើញ​មែន​ ​តែ​ ​(​ភិក្ខុ​អ្នកចោទ​)​ ​មាន​សេចក្តី​សង្ស័យ​នឹង​ភិក្ខុ​ដែល​ខ្លួន​ឃើញ​ហើយ​ ​កំណត់​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឃើញ​ហើយ​ ​រលឹក​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឃើញ​ហើយ​ ​ភ្លេច​នូវ​ភិក្ខុ​ដែល​ខ្លួន​ឃើញ​ហើយ​។​បេ​។​ ​មាន​សេចក្តី​សង្ស័យ​នឹង​ភិក្ខុ​ដែល​ខ្លួន​ឮ​ហើយ​ ​កំណត់​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឮ​ហើយ​ ​រលឹក​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​ឮ​ហើយ​ ​ភ្លេច​នូវ​ភិក្ខុ​ដែល​ខ្លួន​ឮ​ហើយ​។​បេ​។​ ​មាន​សេចក្តី​សង្ស័យ​នឹង​ភិក្ខុ​ដែល​ខ្លួន​រង្កៀស​ ​កំណត់​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​រង្កៀស​ហើយ​ ​រលឹក​មិនបាន​នូវ​ភិក្ខុ​ដែល​ខ្លួន​រង្កៀស​ហើយ​ ​ភ្លេច​នូវ​ភិក្ខុ​ដែល​ខ្លួន​រង្កៀស​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ប្រើ​បុគ្គល​ដទៃ​ឲ្យ​ចោទ​ភិក្ខុ​នោះ​ថា​ ​អ្នកឯង​ខ្ញុំ​រង្កៀស​ហើយ​ ​អ្នកឯង​ខ្ញុំ​ឃើញ​ហើយ​។​បេ​។​ ​អ្នកឯង​ ​ខ្ញុំ​រង្កៀស​ហើយ​ ​អ្នកឯង​ខ្ញុំ​ឮ​ហើយ​។​បេ​។​ ​អ្នកឯង​ខ្ញុំ​រង្កៀស​ហើយ​ ​អ្នកឯង​ខ្ញុំ​ឃើញ​ហើយ​ ​អ្នកឯង​ខ្ញុំ​ឮ​ហើយ​ថា​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636780008002118096
ទៅកាន់ទំព័រ៖