ព្រះត្រៃបិដក ភាគ ០២
ទើបពោលចោទភិក្ខុនោះ (ដោយអាបត្តិបារាជិក ភិក្ខុអ្នកចោទ) ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងជេរភិក្ខុនោះ ទើបជេរ (ភិក្ខុអ្នកជេរ) ត្រូវអាបត្តិទុក្កដ និងបាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦០] បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះមិនបរិសុទ្ធទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិនត្រូវអាបត្តិ។
ID: 636780008943981967
ទៅកាន់ទំព័រ៖