ព្រះត្រៃបិដក ភាគ ០២
ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ ភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦២] បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ
ID: 636780009646822167
ទៅកាន់ទំព័រ៖