ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​ទាំងពីរ​រូប​នោះ​ ​ក៏បាន​តាំង​សន្មត​ពពែ​ឈ្មោល​នោះ​ជា​ឈ្មោះ​ទព្វ​មល្ល​បុត្ត​ ​សន្មត​ពពែ​ញី​នោះ​ជា​ឈ្មោះ​នាង​មេត្តិ​យា​ភិក្ខុនី​។​ ​ភិក្ខុ​ទាំងនោះ​ទៅ​និយាយប្រាប់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​កាលពីដើម​យើង​បាន​ចោទ​ទព្វ​មល្ល​បុត្ត​ដោយ​បានឮ​ ​ប៉ុន្តែ​ឥឡូវនេះ​ ​ទព្វ​មល្ល​បុត្ត​សេព​មេថុនធម្ម​នឹង​នាង​មេត្តិ​យា​ភិក្ខុនី​ ​យើង​បានឃើញ​ដោយខ្លួនឯង​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ឆ្លើយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​លោក​កុំ​និយាយ​យ៉ាងហ្នឹង​ ​ឯ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​មុខ​ជា​នឹង​មិន​ធ្វើ​ដូច​លោក​ថា​ទេ​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​ដំណើរ​នេះ​ ​រឿង​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សួរ​បញ្ជាក់​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ថា​ ​នែ​ទព្វៈ​ ​អ្នក​រលឹក​ឃើញ​ឬទេ​ ​ពួក​ភិក្ខុ​ទាំងនេះ​ពោល​យ៉ាងណា​ ​អ្នក​បាន​ធ្វើ​យ៉ាងនោះ​ឬទេ​។​ ​ទព្វ​មល្ល​បុត្ត​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​រឿង​អ្វី​ៗ​)​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ខ្ញុំ​ព្រះអង្គ​ដោយពិត​ហើយ​។​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636780011078554058
ទៅកាន់ទំព័រ៖