ព្រះត្រៃបិដក ភាគ ០២

អ្នក​ទាំងឡាយ​គប្បី​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​មានទោស​ទ្រុស្ត​ហើយ​ ​មាន​សេចក្តី​ក្រោធ​ ​មានចិត្ត​មិន​រីករាយ​ ​បាន​កាន់​យក​ហេតុ​បន្តិចបន្តួច​របស់​អធិករណ៍​ ​ជា​ចំណែក​ដទៃ​មក​ជា​គ្រឿង​អាង​ ​ហើយ​ចោទ​ភិក្ខុ​ ​ដោយ​អាបត្តិ​បារាជិក​ ​ដោយ​បំណង​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អញ​គ​ប្បី​ញុំាង​ភិក្ខុ​នោះ​ឲ្យ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​(​សាសនា​)​ ​នេះ​បាន​ ​លុះ​សម័យ​ខាងក្រោយ​តពីនោះមក​ ​ភិក្ខុ​អ្នកចោទ​នោះ​ ​មាន​គេ​សាកសួរ​ក្តី​ ​មិន​មាន​គេ​សាកសួរ​ក្តី​ ​តែ​អធិករណ៍​នោះ​ជា​ចំណែក​ដទៃ​ទេ​ ​ភិក្ខុ​កាន់​យក​ហេតុ​បន្តិចបន្តួច​មក​ជា​គ្រឿង​អាង​ ​ហើយ​ភិក្ខុ​ប្តេជ្ញា​ទោស​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​
 [​២៦៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ ​គឺ​ ​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​មានទោស​ទ្រុស្ត​ហើយ​ ​មាន​សេចក្តី​ក្រោធ​ ​គឺ​មានចិត្ត​ក្រោធ​ខឹង​ ​មានចិត្ត​មិនជា​របស់​ខ្លួន​ ​មិន​ត្រេកអរ​ ​មានចិត្ត​គុម​គួន​ ​ចង្អៀតចង្អល់​។​ ​ពាក្យ​ថា​ ​មានចិត្ត​មិន​រីករាយ​ ​គឺ​មានចិត្ត​អាក់អន់​ ​ព្រោះ​ក្រោធ​ខឹង​នោះ​ផង​ ​ព្រោះ​ទោស​នោះ​ផង​ ​ព្រោះ​សេចក្តី​អន់ចិត្ត​នោះ​ផង​ ​ព្រោះ​សេចក្តី​មិន​ត្រេកអរ​នោះ​ផង​។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636780012070040767
ទៅកាន់ទំព័រ៖