ព្រះត្រៃបិដក ភាគ ០២

 ​[​២៦៦​]​ ​ពាក្យ​ថា​ ​របស់​អធិករណ៍​ជា​ចំណែក​ដទៃ​ ​គឺ​ចំណែក​ដទៃ​នៃ​អាបត្តិ​ ​ឬ​ចំណែក​ដទៃ​នៃ​អធិករណ៍​។​
 [​២៦៧​]​ ​(​សួរ​ថា​)​ ​អធិករណ៍​(​១​)​ ​ដែល​មាន​ចំណែក​ផ្សេង​ពី​អធិករណ៍​នោះ​ដូចម្តេច​។​ ​(​ប្រាប់​ថា​)​ ​វិវាទាធិករណ៍​(​២​)​ ​មាន​ចំណែក​ផ្សេង​អំពី​អនុ​វា​ទា​ធិ​ករណ៍​(​៣​)​ ​អាប​ត្តា​ធិ​ករណ៍​(​៤​)​ ​និង​កិ​ច្ចា​ធិ​ករណ៍​(​៥​)​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ចាត់​ដោយឡែក​ផ្សេង​អំពី​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​និង​វិវាទាធិករណ៍​ ​អាប​ត្តា​ធិ​ករណ៍​ ​ចាត់​ដោយឡែក​ផ្សេង​អំពី​កិ​ច្ចា​ធិ​ករណ៍​ ​វិវាទាធិករណ៍​ ​និង​អនុ​វា​ទា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​ចាត់​ដោយឡែក​ផ្សេង​អំពី​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​និង​អាប​ត្តា​ធិ​ករណ៍​។​ ​អធិករណ៍​យ៉ាងនេះ​ ​ហៅថា​ ​មាន​ចំណែក​ផ្សេងគ្នា​អំពី​អធិករណ៍​។​
 ​[​២៦៨​]​ ​(​សួរ​ថា​)​ ​អធិករណ៍​ដែល​មាន​ចំណែក​ដូចគ្នានឹង​អធិករណ៍​នោះ​ដូចម្តេច​។​ ​(​ប្រាប់​ថា​)​ ​វិវាទាធិករណ៍​មាន​ចំណែក​ដូចគ្នានឹង​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​មាន​ចំណែក​ដូចគ្នានឹង​អនុ​វា​ទា​ធិ​ករណ៍​ ​អាប​ត្តា​ធិ​ករណ៍​
​(​១​)​ ​រឿង​ដែល​កើតឡើង​ហើយ​ ​ត្រូវតែ​ចាត់​ ​ត្រូវតែ​ធ្វើឲ្យ​ស្រេច​ទៅ​ ​ហៅថា​ ​អធិករណ៍​។​ ​(​២​)​ ​ការវិវាទ​គ្នា​ព្រោះ​ធម្មវិន័យ​ ​ចាត់ជា​វិវាទាធិករណ៍​។​ ​(​៣​)​ ​ការ​ចោទ​គ្នា​ដោយ​រឿង​អាបត្តិ​ ​ឬ​វិបត្តិ​ ​ចាត់ជា​អនុ​វា​ទា​ធិ​ករណ៍​។​ ​(​៤​)​ ​កិរិយា​ដែល​ត្រូវអាបត្តិ​ ​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​។​ ​(​៥​)​ ​កិច្ច​ធុរៈ​របស់​សង្ឃ​ ​មាន​កិច្ច​ឧបសម្បទា​ជាដើម​ ​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​ ​។​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636780012767300648
ទៅកាន់ទំព័រ៖