ព្រះត្រៃបិដក ភាគ ០២

លោក​មិនមែន​ជា​សមណៈ​ ​លោក​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​បុត្ត​សក្យរាជ​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​មិន​មាន​ជាមួយនឹង​អ្នក​ទេ​ដូច្នេះ​ ​ភិក្ខុ​អ្នកចោទ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​ ​ភិក្ខុ​អ្នកចោទ​ ​ឃើញ​ភិក្ខុ​ជាតិ​ជា​ព្រាហ្មណ៍​។​បេ​។​ ​ឃើញ​ភិក្ខុ​ជា​វេស្ស​ ​(​អ្នកជំនួញ​)​។​បេ​។​ ​ឃើញ​ភិក្ខុ​ជា​សុទ្ទ​ ​(​អ្នកធ្វើការ​គុលី​)​ ​ត្រូវអាបត្តិ​បារាជិក​ ​(​តែ​អ្នកចោទ​មិនបាន​ចោទ​)​ ​លុះ​បានឃើញ​ភិក្ខុ​ដទៃ​ជា​ជាតិ​សុទ្ទ​ដែរ​ ​ទើប​ ​(​ក្លែង​)​ ​ចោទ​ថា​ ​ខ្ញុំ​បានឃើញ​អ្នកជា​តិ​ជា​សុទ្ទ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​បុត្ត​សក្យរាជ​ទេ​។​បេ​។​ ​ដូច្នេះ​ ​ភិក្ខុ​អ្នកចោទ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​
 ​[​២៧១​]​ ​ដែល​ហៅថា​ ​គ្រឿង​អាង​គឺ​នាម​នោះ​ ​គឺ​ភិក្ខុ​អ្នកចោទ​ឃើញ​ភិក្ខុ​ឈ្មោះ​ពុទ្ធ​រក្ខិត​។​បេ​។​ ​ឃើញ​ភិក្ខុ​ឈ្មោះ​ធម្មរក្ខិត​។​បេ​។​ ​ឃើញ​ភិក្ខុ​ឈ្មោះ​សង្ឃរក្ខិត​ ​ត្រូវអាបត្តិ​បារាជិក​ ​(​តែ​ភិក្ខុ​អ្នកចោទ​មិនបាន​ចោទ​)​ ​លុះ​បានឃើញ​ភិក្ខុ​ដទៃ​ឈ្មោះ​សង្ឃរក្ខិត​ដែរ​ ​ហើយ​ ​(​ក្លែង​)​ ​ចោទ​ថា​ ​ខ្ញុំ​ឃើញ​អ្នក​ឈ្មោះ​សង្ឃរក្ខិត​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ទេ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ទេ​។​បេ​។​ ​ដូច្នេះ​ ​ភិក្ខុ​អ្នកចោទ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636780014219673719
ទៅកាន់ទំព័រ៖