ព្រះត្រៃបិដក ភាគ ០២
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ឧភតោពទ្ធមិស្សកចក្ក ចប់។
[២៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ID: 636779243325611101
ទៅកាន់ទំព័រ៖