ព្រះត្រៃបិដក ភាគ ០២

  [​២៧២​]​ ​ដែល​ហៅថា​ ​គ្រឿង​អាង​គឺ​គោត្រ​នោះ​ ​គឺ​ភិក្ខុ​អ្នកចោទ​ឃើញ​ភិក្ខុ​ដែល​មាន​គោត្រ​ជា​គោតម​។​បេ​។​ ​ឃើញ​ភិក្ខុ​មាន​គោត្រ​ជា​មោគ្គល្លាន​។​បេ​។​ ​ឃើញ​ភិក្ខុ​មាន​គោត្រ​ជា​កច្ចាយន​។​បេ​។​ ​ឃើញ​ភិក្ខុ​មាន​គោត្រ​ជា​វាសិ​ដ្ឋ​ ​ត្រូវអាបត្តិ​បារាជិក​ ​(​តែ​មិនបាន​ចោទ​)​ ​លុះ​បានឃើញ​ភិក្ខុ​ដទៃ​មាន​គោត្រ​ជា​វាសិ​ដ្ឋ​ដែរ​ ​ហើយ​ ​(​ក្លែង​)​ ​ចោទ​ថា​ ​ខ្ញុំ​បានឃើញ​អ្នកមាន​គោត្រ​ជា​វាសិ​ដ្ឋ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ទេ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ទេ​។​បេ​។​ ​ដូច្នេះ​ ​ភិក្ខុ​អ្នកចោទ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​
 [​២៧៣​]​ ​ដែល​ហៅថា​ ​គ្រឿង​អាង​គឺ​ភេទ​នោះ​ ​គឺ​ភិក្ខុ​អ្នកចោទ​ឃើញ​ភិក្ខុ​មាន​រាង​ខ្ពស់​។​បេ​។​ ​ឃើញ​ភិក្ខុ​មាន​រាង​ទាប​។​បេ​។​ ​ឃើញ​ភិក្ខុ​មាន​សម្បុរ​ខ្មៅ​។​បេ​។​ ​ឃើញ​ភិក្ខុ​មាន​សម្បុរស​ ​ត្រូវអាបត្តិ​បារាជិក​ ​(​តែ​មិនបាន​ចោទ​)​ ​លុះ​ឃើញ​ភិក្ខុ​ដទៃ​មាន​សម្បុរស​ដែរ​ ​ហើយ​(​ក្លែង​)​ ​ចោទ​ថា​ ​ខ្ញុំ​បានឃើញ​អ្នកមាន​សម្បុរស​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ទេ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ទេ​។​បេ​។​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636780014723112514
ទៅកាន់ទំព័រ៖