ព្រះត្រៃបិដក ភាគ ០២
[២៧៦] ដែលហៅថា គ្រឿងអាងគឺចីវរនោះ គឺភិក្ខុអ្នកចោទ ឃើញភិក្ខុប្រើចីវរបង្សុកូល។បេ។ ឃើញភិក្ខុប្រើចីវររបស់គហបតី ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុដទៃប្រើចីវររបស់គហបតីដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងប្រើចីវររបស់គហបតី ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៧] ដែលហៅថា គ្រឿងអាងគឺព្រះឧបជ្ឈាយ៍នោះ គឺភិក្ខុអ្នកចោទបាន ឃើញភិក្ខុសទ្ធិវិហារិករបស់ឧបជ្ឈាយ៍មានឈ្មោះយ៉ាងនេះ ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុដទៃជាសទ្ធិវិហារិករបស់ព្រះឧបជ្ឈាយ៍មានឈ្មោះយ៉ាងហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងជាសទ្ធិវិហារិករបស់ឧបជ្ឈាយ៍ឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៨] ដែលហៅថា គ្រឿងអាងគឺអាចារ្យនោះ គឺភិក្ខុអ្នកចោទ ឃើញអន្តេវាសិករបស់អាចារ្យឈ្មោះនេះ ត្រូវអាបត្តិបារាជិក (តែមិនចោទ) លុះឃើញភិក្ខុដទៃជាអន្តេវាសិករបស់អាចារ្យឈ្មោះហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងជាអន្តេវាសិករបស់អាចារ្យ
ID: 636780016611670534
ទៅកាន់ទំព័រ៖