ព្រះត្រៃបិដក ភាគ ០២

ឈ្មោះ​នេះ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​។​បេ​។​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​
 ​[​២៧៩​]​ ​ដែល​ហៅថា​ ​គ្រឿង​អាង​គឺ​សេនាសនៈ​នោះ​ ​គឺ​ភិក្ខុ​អ្នកចោទ​ ​ឃើញ​ភិក្ខុ​នៅក្នុង​សេនាសនៈ​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​ត្រូវអាបត្តិ​បារាជិក​ ​(​តែ​មិន​ចោទ​)​ ​លុះ​ឃើញ​ភិក្ខុ​ដទៃ​ជា​អ្នក​នៅក្នុង​សេនាសនៈ​របស់​ភិក្ខុ​ឈ្មោះ​ហ្នឹង​ដែរ​ ​ហើយ​ ​(​ក្លែង​)​ ​ចោទ​ថា​ ​ខ្ញុំ​បានឃើញ​អ្នកឯង​នៅក្នុង​សេនាសនៈ​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​មិន​មាន​ជាមួយនឹង​អ្នកឯង​ទេ​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​
 ​[​២៨០​]​ ​ពាក្យ​ថា​ ​ដោយ​អាបត្តិ​បារាជិក​ ​គឺ​បាន​ដល់​អាបត្តិ​បារាជិក​ទាំង៤​ ​អាបត្តិ​បារាជិក​ណាមួយ​។​ ​ពាក្យ​ថា​ ​ចោទ​ ​គឺ​ចោទ​ឯង​ក្តី​ ​ឲ្យ​អ្នកដទៃ​ចោទ​ក្តី​។​ ​ពាក្យ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​អញ​គ​ប្បី​ញុំាង​ភិក្ខុ​នោះ​ឲ្យ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​នេះ​ ​គឺថា​អញ​គ​ប្បី​ញុំាង​ភិក្ខុ​នេះ​ឲ្យ​ឃ្លាតចាក​ភាវៈ​ជា​ភិក្ខុ​ ​ឲ្យ​ឃ្លាតចាក​សមណធម៌​ ​ឲ្យ​ឃ្លាតចាក​សីលក្ខន្ធ​ ​ឲ្យ​ឃ្លាតចាក​គុណ​គឺ​ធម៌​ជា​គ្រឿង​ដុត​កិលេស​។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636780017304160142
ទៅកាន់ទំព័រ៖