ព្រះត្រៃបិដក ភាគ ០២

 [​២៨១​]​ ​ពាក្យ​ថា​ ​លុះ​សម័យ​ខាងក្រោយ​ ​ត​អំពី​នោះ​មក​ ​គឺ​ភិក្ខុ​ចោទ​គេ​ក្នុង​ខណៈ​ណា​ ​ខណៈនោះ​ ​ពេលនោះ​ ​ស្របក់​នោះ​កន្លងទៅ​ហើយ​។​ ​ពាក្យ​ថា​ ​មាន​គេ​សាកសួរ​ ​គឺថា​ភិក្ខុ​ចោទ​គេ​ដោយ​វត្ថុ​ណា​ ​គេ​សាកសួរ​ចំពោះ​វត្ថុ​នោះ​។​ ​ពាក្យ​ថា​ ​មិន​មាន​គេ​សាកសួរ​ ​គឺ​មិន​មាន​អ្នកណាមួយ​និយាយ​ឡើយ​។​
 [​២៨២​]​ ​ដែល​ហៅថា​ ​អធិករណ​ ​បាន​ដល់​អធិករណៈ៤​ ​គឺ​ ​វិ​វា​ទា​ធិ​ក​រណៈ១​ ​អនុ​វា​ទា​ធិ​ក​រណៈ១​ ​អាប​ត្តា​ធិ​ក​រណៈ១​ ​កិ​ច្ចា​ធិ​ក​រណៈ១​។​
 ​[​២៨៣​]​ ​ពាក្យ​ថា​ ​កាន់​យក​ហេតុ​បន្តិចបន្តួច​មក​ជា​គ្រឿង​អាង​ ​គឺ​បណ្តា​គ្រឿង​អាង​ទាំង១០យ៉ាងនោះ​ ​ភិក្ខុ​កាន់​យក​គ្រឿង​អាង​ណាមួយ​។​
 [​២៨៤​]​ ​ពាក្យ​ថា​ ​ភិក្ខុ​ប្តេជ្ញា​ទោស​ ​គឺ​(​ភិក្ខុ​ប្តេជ្ញា​ថា​)​ ​ខ្ញុំ​និយាយ​ពាក្យ​ទទេ​សោះ​ ​ខ្ញុំ​និយាយ​ពាក្យ​កុហក​សោះ​ ​ខ្ញុំ​និយាយ​ពាក្យ​មិន​ពិត​ ​ខ្ញុំ​និយាយ​ដោយ​មិនដឹង​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ពិស្តារ​ក្នុង​សង្ឃាទិសេស​សិក្ខាបទ​ទី១រួចហើយ​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636780017812269204
ទៅកាន់ទំព័រ៖